photo of Antoine Griezmann
Antoine Griezmann

ការប្រកួតក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ LaLiga រដូវកាល 2019-2020 ក្រុមការពារជើងឯក FC Barcelona បានយកឈ្នះក្រុមភ្ញៀវ Real Betic ដោយលទ្ធផល ៥-២ ក្នុងនោះកីឡាករចំណូលថ្មី Antoine Griezmann រកបាន ២គ្រាប់ ដែលការប្រកួតធ្វើឡើងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Camp Nou។

photo of Barcelona
Barcelona vs Real Betis

ការប្រកួតដែសស្ថិតក្នុងសប្តាហ៍ទី២ ជុំទី១ នែលីគអេស្ប៉ាញ LaLiga ក្រុមការពារជើងឯក Barcelona រកបាន គ្រាប់ស៊ុត ៥គ្រាប់បន្ទាប់ពីត្រូវបានក្រុមភ្ញៀវ Real Betis នាំមុខមុននៅនាទី១៥ ដែលរកបានដោយកីឡាករ Nabil Fekir គ្រាដែលក្រុមខ្លាំង Barcelona ក៏បានតាមស្មើវិញដោយខ្សែប្រយុទ្ធ Antoine Griezmann នៅនាទី៤១ ហើយបន្ត ស៊ុត នាំមុខនៅនាទី៥០ ខណៈមិត្តរួមក្រុមកីឡាករ Carles Perez, Jordi Alba និង Arturo Vidal រកបានម្នាក់មួយគ្រាប់ផងដែរ តែមុនចប់ការប្រកួតក្រុម Real Betis រកបាន ១គ្រាប់នៅនាទី៧៩ ដោយកីឡាករ Loren Moren។

គួរបញ្ជាក់ផងថា សម្រាប់លទ្ធផល ៥-២ នេះបានធ្វើឲ្យក្រុមរបស់លោក Ernesto Valverde ឡើងមកឈរលេខ រៀងទី ៩ក្នុងតារាងពិន្ទុដោយទើបតែរកបានជ័យជម្នះលើកដំបូងនៃ LaLiga 2019-2020 ដោយមាន ៣ពិន្ទុបន្ទាប់ ពីប្រកួតដំបូងបានចាញ់ក្រុម Athletic Club គ្រាដែលការប្រកួតនៅតែមិនមានវត្តមានខ្សែប្រយុទ្ធសំខាន់ Lionel Messi និង Luiz Suarez គ្រាដែលការប្រកួតនេះមានអ្នកទស្សនាប្រមាណ ៧៩១៥៩នាក់៕