photo of Antoine Griezmann
Antoine Griezmann of Atletico Madrid

គ្រាប់បាល់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Antoine Griezmann បានរក្សាក្តីសង្ឃឹមយ៉ាងខ្លាំងទៅលើក្រុម Atletico Madrid ខណៈពួកគេបានទទួលជ័យជម្នះដ៏សំខាន់មួយទៅលើក្រុម Roma ។

ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យដែលបានធ្វើឲ្យក្រុម Atletico ទទួលជ័យជម្នះយ៉ាងសំខាន់ 2-0 លើក្រុមអ៊ីតាលីនៅកីឡដ្ឋាន Wanda Metropolitano ។

កីឡាករ Kevin Gameiro បានបន្ថែមគ្រាប់បាល់ទី 2 ក្រោយពីកីឡាករ Bruno Peres បានបញ្ជូនបាល់ទៅឱ្យអ្នកចាំទី Roma ហើយកីឡាករ Gameiro  របស់ Atletico ក៏បានស៊ុតបញ្ចូលទី ជួយអោយក្រុមបានឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងការទទួលជ័យជម្នះជាលើកទី 1 របស់ពួកគេនៅក្នុងពូល C ។

Atletico ត្រូវការទទួលជ័យជម្នះក្រោយពីការត្រលប់មកវិញប៉ះជាមួយនឹងក្រុម Qarabag របស់អាស៊ែបៃហ្សង់ ហើយ Griezmann បានបញ្ចប់ការប្រកួតចំនួនប្រាំប្រកួតសម្រាប់ក្រុមរបស់គាត់ ។

ក្រុម Roma នៅតែស្ថិតនៅក្នុងកៅអីដដែល ខណៈដែលពួកគេអង្គុយទី 2 ដោយនាំមុខពីរពិន្ទុពីក្រុម Atletico ។

ប្រភពពី៖ skysports