photo of Arturo Vidal and Antonio Conte
Arturo Vidal and Antonio Conte

គ្រូបង្វឹកក្រុមតោខៀវលោក Antonio Conte សង្ឃឹមថា គាត់អាចធ្វើការជាមួយ Arturo Vidal ជាថ្មីម្តងទៀតនាពេលអនាគត។ អ្នកទាំងពីរបានសហការគ្នាកាលពីមុន នៅក្លឹប Juventus ហើយនៅទីនោះពួកគេបានឈ្នះពានរង្វាន់ជាច្រើន។

Conte និង Vidal បានឈ្នះពានរង្វាន់ Serie A ចំនួនបី ប៉ុន្តែពួកគេបានជ្រើសរើសយកផ្លូវផ្សេងគ្នា។ ខ្សែបម្រើសញ្ចាតិឈីលីលោក Vidal បានចូលរួមជាមួយក្លឹប Bayern Munich នៅឆ្នាំ 2015 ខណៈដែលលោក Conte បានក្លាយជាអ្នកចាត់ការទូទៅរបស់ អ៊ីតាលី និងគ្រូបង្វឹករបស់ Chelsea ។

នៅសន្និសីទសារព័ត៌មានមួយ ក្រោយពីការប្រកួត Chelsea ប្រឆាំងនឹងក្រុម Brighton ត្រូវបានបញ្ចប់ លោកបាននិយាយថា វាមិនមែនជាការត្រឹមត្រូវទេដែលនិយាយអំពីកីឡាករនៃក្រុមផ្សេង ។ ជាពិសេសអ្នកដែលធ្លាប់ធ្វើការជាមួយយើង។

លោកបន្តទៀតថា កីឡាករ Arturo Vidal គឺជាកីឡាករដ៏អស្ចារ្យម្នាក់។ ខ្ញុំមានការគោរពដ៏អស្ចារ្យសម្រាប់គាត់ ហើយយើងបានចំណាយពេលជាច្រើនឆ្នាំនៅក្នុងក្រុម Juventus រួមគ្នា។ ខ្ញុំតែងតែចង់ឱ្យគាត់មកនៅជាមួយខ្ញុំ ។