photo of Antonio Conte
Antonio Conte of Chelsea

គ្រូបង្វឹកក្រុម Chelsea លោក Antonio Conte បាននិយាយថា វាមិនអាចទៅរួចទេសម្រាប់ក្រុមរបស់គាត់ ដើម្បីរក្សាពានរង្វាន់ក្របខ័ណ្ឌ Premier League ក្រោយពីចាញ់ West Ham United កាលពីថ្ងៃសៅរ៍ដោយលទ្ទផល 1-0 នៅលើទីលាននៃទីក្រុងឡុងដ៍ ។

លោក Antonio Conte បាននិយាយថា “នេះគឺជាការចាញ់លើកទីបួនរបស់យើង ក្នុងចំណោម 16 ប្រកួត ។

វាមិនអាចទៅរួចទេបទពិសោធន៍របស់ខ្ញុំនៅពេលនេះ ដែលយើងអាចប្រជែងក្នុងការដណ្ដើមពាន Premier League ។ ប្រសិនបើយើងចង់ស្ថិតនៅក្នុងការប្រកួតសម្រាប់ពាននេះ យើងអាចចាញ់ត្រឹម 1 ទៅ 2 ដង បានហើយ” ។