Photo of Antonio Conte
Antonio Conte Coach of Chelsea

Antonio Conte , Eden Hazard,និង Petro បាន​លើក​ឡើង​ដូច​គ្នា​ថា Lionel Messi គឺ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក។

Chelsea នឹង​ត្រូវ​បើក​ទ្វា​ផ្ទះ Stamford Bridge ស្វាគមន៍ Barcelona ជើង​ទី​មួយ​​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League នៅ​​យប់​ថ្ងៃ​អង្គារ​នេះ។ មុន​ការ​ប្រកួត​មក​ដល់​មាន​ការ​សាក​សួរខាង Chelsea​ ច្រើន​អំពី​ការ​ប្រឈម​មុន​នឹង Messi សាជាថ្មី។

អ្នក​ចាត់​ការ​ក្លឹប​តោ​ខៀវ​​បាន​លើក​ឡើង​ថា Messi ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​និង​អាច​បង្ក​បញ្ហា​​សម្រាប់​ការ​ប្រកួត​រាត្រី​នេះ តែ​លោក​សន្យា​ថា​នឹង​​រក​វិធី​យក​ជ័យជម្នះ​ឲ្យ​បាន។ “Messi មាន​សមត្ថភាព​អាច​​ដោះស្រាយ​បញ្ហា​គ្រប់​ស្ថានការណ៍ និង​បង្កើត​ឱកាស​រក​គ្រាប់​បាល់​។ យ៉ាងណា ពួក​យើង​មិនមែន​ចាប់​តែ​ Messi ម្នាក់​ទេ Luis Suarez, Iniesta និង​កីឡាករ Barcelona សុទ្ធ​តែ​ល្អ​ដូច​គ្នា”។ សម្ដី Conte។

Photo of Lionel Messi and Suarez
Lionel Messi and Suarez

ក្រៅ​ពី​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី កីឡាករ​សំខាន់​ពីរ​នាក់​របស់ Chelsea​ រួមមាន Hazardនិង Petro បាន​លើក​សរសើរ​ពី​​ម្ចាស់​ពាន Ballon d’Or ៥​សម័យ​ដូច​គ្នា​ថា ជា​កីឡាករ​ល្អ​ដាច់​គេ។ ប្រៀបធៀប​ជា​មួយ Messi កីឡាករ Hazard បាន​និយាយ​ថា ជា​រឿង​ល្អ​ដែល​​បាន​​យក​​ខ្លួន​មក​ប្រៀប​​នឹង​កីឡាករ​ល្អ​ជាង​គេ ប៉ុន្តែ​ពួក​គេ​គឺ​ខុស​គ្នា។ ព្រោះ​ពួក​គេ​លេង​នៅ​លីគ​ខុស​គ្នា ហើយ Hazard សន្យា​​នឹង​ព្យាយាម​លេង​ឲ្យ​ដល់​កម្រិត Messi៕​​

ប្រភព៖ metro