Photo of Antonio Conte
Antonio Conte and N’Golo Kanté of Chelsea

Antonio Conte បាននិយាយថា ខ្សែបម្រើ Chelsea កីឡាករ N’Golo Kanté ត្រូវបានគេរំពឹងថា នឹងអាចត្រលប់មកហ្វឹកហាត់វិញដើម្បីប្រកួតជាមួយ Roma ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារ។

Kante ត្រូវបានខកខានប្រកួតឲ្យក្លិប Chelsea ប្រាំប្រកួតចុងក្រោយដោយសារតែរបួសសរសៃពួរ។ ការហ្វឹកហាត់ជាមួយក្រុមមុនពេលគួរចេញទៅទីក្រុងរ៉ូម ដែលលោក Conte នឹងនិយាយប្រាប់ France international មុនពេលសម្រេចចិត្តថាគាត់នឹងចូលរួមក្នុងការប្រកួត។

ខ្សែបម្រើ Danny Drinkwater ក៏ត្រូវបានគេដាក់ឱ្យលេងផងដែរក្រោយពីបានជាសះស្បើយពីបញ្ហាកំភួនជើង និងការត្រឡប់មកវិញនៃការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងក្របខ័ណ្ឌ Premier League សម្រាប់ Chelsea ជាកីឡាករបម្រុងដែលប្រកួតជាមួយ Bournemouth នៅថ្ងៃសៅរ៍។

លោក Conte បានប្រាប់សន្និសីទព័ត៌មាននៅថ្ងៃចន្ទថា “កីឡាករយើង៣នាក់ត្រូវបានរបួស បុន្តែ​ពេលនេះ Kante និង Drinkwater បានជាសះស្បើយហើយ និង Moses ត្រូវការពេលមន្ថែមទៀត។ kante បានហ្វឹកហាត់ជាមួយយើងក៏មុនពេលការប្រកួតនៅ bournemouth ។ ខ្ញុំជាកីឡាករម្នាក់ហើយខ្ញុំដឹងយ៉ាងច្បាស់ក្រោយពីរងរបួស វាសំខាន់ណាស់ក្នុងការស្តាប់ ថាតើអ្នកលេងដែលជាអារម្មណ៍បែបណា។ ថ្ងៃស្អែកយើងនឹងមានសម្រេចចិត្តដ៏ល្អមួយសម្រាប់គាត់ និង ក្រុម” ។

ប្រភពពី ៖ marca