photo of Antonio Rudiger
Antonio Rudiger of Chelsea

កីឡាករ Antonio Rudiger បានស៊ុតបញ្ចូលទីគ្រាប់ទី 1 របស់ Chelsea ក្នុងការទទួលជ័យជម្នះ 1-0 លើក្រុម Swansea កាលពីថ្ងៃពុធ ប៉ុន្តែវាបានធ្វើឱ្យមានការឈឺចាប់មួយដល់ខ្សែការពារអាឡឺម៉ង់រូបនេះ។

ខ្សែការពារក្រុមតោខៀវបានស៊ុតបញ្ចូលទីដែលរកបានជ័យលាភីក្នុងនាទី 55 Rudiger បានប្រើក្បាលរបស់គាត់ដើម្បីបន្ថែមការស៊ុតបញ្ចូលទីរបស់ N’Golo Kante ប៉ុន្តែជើងរបស់កីឡាករមានវ័យ 24 ឆ្នាំរូបនេះត្រូវបានរបួសបន្ទាប់ពីការសុតបញ្ចូលទីរួច ។

ការចុះកិច្ចសន្យានៅរដូវក្តៅតម្លៃ 29 លានផោនផងដែរ រូបគេបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមដែលបង្ហាញពីរបួសមួយក្នុងអំឡុងពេលប្រកួត។

ការប៉ះទង្គិចគ្នាមួយបានធ្វើអោយមានការរហែករន្ធនៅលើចុងស្បែកជើងនិងស្រោមជើងរបស់ Rudiger ហើយបានធ្វើឱ្យវរូបគាត់បានបាក់ឆ្អឹង។

ក្រោយពីប្រកួតចប់ Rugiger បានបង្ហោះរូបភាពដែលរបួសនៅជើងរបស់គាត់ដោយសរសេរចំណងជើងថា “Nike, តើនេះគឺជាអ្វី?”

ហើយការរងរបួសនេះមិនមានឥទ្ធិពលដល់ការលេងរបស់គាត់ឡើយ ខណៈដែល Chelsea បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងបានពង្រីកការមិនស្គាល់ចាញ់របស់ពួកគេក្នុងក្របខ័ណ្ឌ Premier League រហូតដល់ទៅប្រាំមួយប្រកួត។

ប្រភពពី៖ foxsportsasia