photo of Arjen Robben
Arjen Robben of Bayern Munich

ខ្សែបម្រើស្លាបជើងចាស់ Arjen Robben បាននិយាយថា ខ្លួននឹងចូលនិវត្តន៍ ប្រសិនបើក្រុមមេដឹកនាំនៃក្របខ័ណ្ឌ Bundesliga របស់ ក្រុម Bayern Munich មិនបានផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មីនោះទេ ។

ពិតណាស់ ខ្សែបម្រើវ័យ 34ឆ្នាំរូបនេះ បានថ្លែងប្រាប់សារព័ត៌មាន ក្នុងបទសម្ភាសន៍មួយថា រូបគេកំពុងតែគិតពីអនាគតរបស់ខ្លួន ហើយបានបន្ថែមថា ការចូលនិវត្តន៍នៅតែជាមធ្យោបាយមួយ ព្រោះរូបគេដឹងខ្លួនថា វ័យក៏កាន់តែចាស់ណាស់ហើយ ។

Robben​ ថា​ ភ្នាក់់ងាររបស់ខ្លួន បានយល់ព្រមគ្នាជាមួយប្រធានក្លឹប Bayern Munich រួចរាល់ហើយ ថាភាគីទាំងពីរនឹងជួបពិភាក្សាគ្នា នៅខែមេសា ខាងមុខនេះ។ ដូច្នេះរូបលោក ក៏នៅរង់ចាំមើលលទ្ធផល នៃកិច្ចប្រជុំនេះសិន ទើបសម្រេចចិត្តនៅពេលក្រោយទៀត។

គាត់គិតថា វ័យរបស់គាត់អាចលេងបាន  ទៅ 2ឆ្នាំទៀត អោយក្លឹបយក្សអាល្លឺម៉ង់នេះ ប្រសិនបើប្រធានក្លឹបមិនបានផ្ដល់កុងត្រាថ្មីអោយខ្លុំទេនោះ ខ្ញុំនឹងចូលនិវត្តន៍ពីកីឡាករបាល់ទាត់ ៕

ប្រភពពី៖ goal