Marko Arnautovic បានវាយប្រហារទៅលើគ្រូបង្វឹកលោក Gary Neville ចំពោះការបញ្ចេញមតិអវិជ្ជមានរបស់គាត់ទៅលើខ្សែប្រយុទ្ធសញ្ញាតិអូទ្រីសរូបនេះ។

កីឡាករវ័យ 28 ឆ្នាំរូបនេះបានផ្លាស់ប្តូរពីក្រុម Stoke ទៅ West Ham នៅពេលចាប់ផ្តើមរដូវកាលថ្មីរបស់ក្របខ័ណ្ឌ Premier League ប៉ុន្តែបានខិតខំប្រឹងប្រែងដើម្បីទទួលបានទម្រង់លេងនិងគ្រាប់បាល់ស៊ុតបញ្ចូលទីនៅក្នុងក្រុម Hammer។

គាត់មិនទាន់រកគ្រាប់បាល់បាននៅរដូវកាលនេះទេ ក្នុងការប្រកួតចំនួន 9 ប្រកួត នៅក្នុងការប្រកួតទាំងអស់ដែលនាំឱ្យគ្រូបង្វឹកលោក Neville រិះគន់អតីតខ្សែបម្រើក្រុម Werder Bremen រូបនេះ។

Photo of Arnautovic
Marko Arnautovic of West Ham

 

Neville បានក្លាយជាគ្រូបង្វឹកជំនួយទៅប្រទេសអង់គ្លេសខណៈពេលដែលគាត់បានស៊ូទ្រាំនឹងពេលវេលាលំបាកមួយក្នុងនាមជាអ្នកចាត់ការរបស់ក្រុម Valencia ផងដែរ។ Arnautovic បានចេញមកការពារការសម្តែងរបស់គាត់ ខណៈពេលដែលគាត់ទទូចថា Neville មិនមានសិទ្ធិរិះគន់គាត់ទេ។

Photo of Neville
Neville of an English football coach

គាត់បានប្រាប់ Laola1 ថា: “ខ្ញុំគោរពអ្វីដែលកីឡាករ Gary Neville បានក្លាយជាអ្នកលេងដ៏ល្អ​ កាលគាត់ជាកីឡាករឆ្នើមនៅក្លិប Manchester United។

ប៉ុន្តែអ្វីដែលគាត់បានធ្វើជាគ្រូបង្វឹកនៅក្លឹប Valencia? ការងាររបស់គាត់គឺ ត្រូវរិះគន់ថា 90 ភាគរយ នៃការងាររបស់គាត់។”

“ខ្ញុំមិនបាននិយាយសម្ដៅលើ Gary Neville ទេ។ គាត់បានមានស្នាដៃជាច្រើននៅក្នុងជីវិតរបស់គាត់។”

លោកបានបន្ថែមថា: “ភាគច្រើននៃពួកគេ គ្មានការងារ គ្មានជីវិតនិងគ្មានគំនិត។”

“ខ្ញុំគោរពអ្នកគាំទ្រពិតប្រាកដហើយខ្ញុំយល់ពីពួកគេ។ ពួកគេទាំងអស់ត្រេកអរណាស់ដែលបាននាំខ្ញុំមកក្លឹប West Ham ព្រោះខ្ញុំបានធ្វើបានយ៉ាងល្អនៅ Stoke ។”

“ខ្ញុំដឹងថាខ្ញុំមានភាពរឹងមាំខ្លាំងប៉ុណ្ណា តើខ្ញុំធ្វើការលើខ្លួនឯងយ៉ាងម៉េច ខ្ញុំបានបាត់បង់អ្វីខ្លះ ប៉ុន្ដែសម្រាប់ខ្ញុំគឹមិនអីទេ”

ប្រភពពី៖ foxsports asia