ខ្សែការពារស្លាបស្តាំកីឡាករ Trent Alexander Arnold បានលើកឡើងជុំវិញការមិនដែលឈ្នះពាន Champions League សោះរបស់ក្រុមគូប្រជែង Manchester City ខណៈ Liverpool ធ្លាប់មានប្រវត្តិលើកពានកម្រិតកំពូលរបស់ អឺរ៉ុប មួយនេះដល់ទៅ ៦ សម័យឯណោះ។

Trent Alexander Arnold
Trent Alexander Arnold

ជាការពិតណាស់ Liverpool គឺជាក្រុមមួយដែលជោគជ័យខ្លាំងទាំងនៅ Premier League និង Champions League ចំណែក Man City វិញនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយពួកគេហាក់ជោគជ័យខ្លាំងមែនទែនជាមួយបាល់ទាត់លីគកំពូល អង់គ្លេស ប៉ុន្តែផ្ទុយមកវិញសម្រាប់ពាន UCL ពួកគេមិនទាន់បានស្គាល់រស់ជាតិសូម្បីម្តង ដោយរដូវកាលមុនពួកគេមានឱកាសបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែរ ប៉ុន្តែត្រូវបរាជ័យក្រោមថ្វីជើងក្រុម Chelsea។

ទាក់ទងការមិនដែលឈ្នះពាន UCL សោះរបស់ Man City ខ្សែការពារឆ្នើម Arnold របស់ Liverpool បានលើកឡើងយ៉ាងដូច្នេះថា៖ “ខ្ញុំមិនចង់បើកកកាយរឿងមួយចំនួនឡើយប៉ុន្តែអ្នកមើល Man City ពួកគេគឺជាក្រុមដ៏អស្ចារ្យមួយ ហើយពួកគេមិនដែលបានឈ្នះពាន Champions League ទាល់តែសោះ… ចំណែកពួកយើងធ្លាប់បានឈ្នះទាំង ២ (UCL និង Premier League) កាលពីប៉ុន្មានរដូវកាលមុន”៕