Arsenal កំពុងខ្វាត់ខ្វែងរកអ្នកចាត់ការថ្មីឲ្យ​បាន​មុន​ព្រឹត្តិការណ៍ FIFA World Cup ចូល​មក​ដល់​ ដើម្បីជំនួស​លោក Arsene Wenger ដែល​ចាកចេញពី​កីឡដ្ឋាន​Emirates នៅដំណាច់រដូវកាលនេះ។

photo of Arsène Wenger
Arsène Wenger នឹងគ្រូបង្វឹកដែល Arsenal ចង់បាន

ពិតណាស់ ថ្មីៗនេះគ្រូបង្វឹកសញ្ចាតិបារាំងរូបនេះ បានប្រកាសជាផ្លូវការពីការលាលែងចេញពីតំណែង ក្នុងការដឹកនាំ Arsenal ក្រោយបញ្ចប់រដូវកាលនេះ។ ខណៈដែលគាត់គ្រូបង្វឹកសញ្ចាតិបារាំងរូបនេះនៅសល់ 2​ប្រកួតទៀតប៉ុណ្នោះក្នុងនាមអ្នកចាត់ការ​ក្រុមកាំភ្លើងធំ មុនចេញពី​ក្រុមនេះក្រោយដឹកនាំអស់រយៈពេល 22ឆ្នាំ។ តាំងពី​ថ្ងៃ​ទី 1ខែ តុលា ឆ្នាំ 1996 និង​ជួយ​ក្លឹប​ឈ្នះ Premier League 3ដង, FA Cup 7ដង។

ក្រុម​មាន​មូលដ្ឋាននៅក្រុងឡុងដ៍ពុំមាន​កាលបរិច្ឆេទ​ច្បាស់លាស់ពីដំណើរការជ្រើសរើស​ទេ ប៉ុន្តែសេចក្ដីប្រកាសរំពឹងថា នឹងអាចធ្វើមុនព្រឹត្តិការណ៍ជើងឯកពិភព​លោក​ចូល​មក​ដល់​នៅរុស្ស៊ី ថ្ងៃទី14 មិថុនាខាងមុខនេះ។

អតីត​គ្រូ Barcelona លោក Luis Enrique  ជា​​បេក្ខជន​ដែល​អាច​នឹង​មក​កាន់​ Arsenal ស្រប​ពេល​អ្នក​ចាត់​ការ​ក្លឹប​ Juventus លោក Massimiliano Allegri ក៏​មាន​ឈ្មោះ​ដូច​គ្នា។ ក្រៅ​ពី​បុរស​ពីរ​នាក់​នេះ​ អតីត​កីឡាករ​ Arsenal ពីរ​រូប  Mikel Arteta និង Patrick Vieira រួម​ទាំង​ លោក Leonardo Jardim គ្រូ​របស់ Monaco និង Carlo Ancelotti សុទ្ធ​តែ​ជា​បេក្ខជន​ស្នង​ការងារ​របស់ Wenger៕

photo of Luis Enrique
លោក Luis Enrique ជា​​បេក្ខជន​លេចធ្លោរជាងគេ

ប្រភពពី៖ bbc