photo of Dayot Upamecano
Arsenal កំពុងចង់ទិញខ្សែការពារ Dayot Upamecano ពី RB Leipzig

ក្លឹបកាំភ្លើងធំ Arsenal កំពុងចង់បានខ្សែការពារ Dayot Upamecano របស់ក្លឹប RB Leipzig ក្នុងតម្លៃប្រហែល ៧០លានផោន (៨៥លានដុល្លារ) ដើម្បីមកជំនួសតំណែងប្រធានក្រុម Laurent Koscielny ដែលនឹងផ្ទេរទៅក្លឹបបារាំង Bordeaux ក្នុងពេលឆាប់ៗនេះ។

photo of Dayot Upamecano
Dayot Upamecano

Koscielny វ័យ៣៣ឆ្នាំ បានព្រមព្រៀងផ្ទេរទៅក្លឹបនៅ Ligue 1 ក្នុងតម្លៃ ៤,៦លានផោន និងត្រៀមប្រកាសផ្លូវការ ២៤ម៉ោងទៀត។ ដើម្បីជាការត្រៀមខ្លួននៅរដូវកាលថ្មី Arsenal បានសម្លឹងឃើញ Upamecano ប៉ុន្តែក្លឹបនៅ Bundesliga នឹងមិនលក់ក្រោមតម្លៃ ៧០លានផោននោះទេ។ យ៉ាងណាមិញ កាំភ្លើងធំក៏កំពុងសម្លឹងមើលខ្សែការពារកណ្តាល Daniele Rugani របស់ក្លឹប Juventus ជាជម្រើសទី២ ផងដែរ៕