Arsenal កំពុងពិភាក្សាជាមួយក្លិបយក្សបារាំង Paris Saint-Germain ជុំវិញការចរចាយកខ្សែការពារស្លាបកីឡាករ Layvin Kurzawa មកកាន់កីឡដ្ឋាន Emirate ក្នុងទីផ្សារដោះដូរខែមករានេះ។

photo of Layvin Kurzawa
Layvin Kurzawa

កុងត្រារបស់ខ្សែការពារវ័យ២៧ឆ្នាំ នឹងផុតកំណត់ជាមួយក្រុម PSG នៅរដូវក្ដៅខាងមុខ ខណៈពេលនេះគាត់កំពុងបើកភ្លើងខៀវឲ្យក្រុមដទៃទៀតចូលចរចាយកគាត់ចេញពីក្លិបជើងឯកបារាំង ដើម្បីទទួលបានឱកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងច្រើនជាងមុន។ ជាក់ស្ដែងចាប់តាំងពីបើករដូវកាល គាត់ទើបចូលលេងបាន៨ប្រកួតប៉ុណ្ណោះ។

Kurzawa អាចចាកចេញដោយគ្មានតម្លៃខ្លួនៅពេលបញ្ចប់រដូវកាល ប៉ុន្តែ Arsenal ហាក់មិនចង់ចាំរង់យូរនោះទេ ដោយក្រុមកាំភ្លើងធំចង់នាំយករូបគេមកកាន់ទីក្រុងឡុងដ៍ ក្នុងខែមករានេះតែម្ដង ដើម្បីជួយបន្ធូរបន្ថយវិបត្តិខ្សែការពារក្នុងក្រុមលោក Arteta។

គួរឲ្យដឹងដែរថា Arsenal អាចនឹងត្រូវប្រឈមជាមួយក្លិបធំៗពីរ ក្នុងការប្រជែងយក Kurzawa ព្រោះកន្លងមកបើតាមរបាយការណ៍បានឲ្យដឹងថា ក្លិបញញួរយក្ស West Ham និងក្រុម Inter Milan ក៏មានចំណាប់អារម្មណ៍ទៅលើជម្រើសជាតិបារាំងរូបនេះផងដែរ៕