ក្លិបកាំភ្លើងធំ Arsenal នឹងចូលប្រជែងជាមួយ Manchester United ក្នុងការទិញយកខ្សែការពារ Kieran Trippier ដែលលេងនៅក្លិប Atletico Madrid និងក្រុមជម្រើសជាតិអង់គ្លេស។

Kieran Trippier
Kieran Trippier

បើទោះបីជា Trippier ត្រូវបានគេរាយការណ៍ថាកំពុងរង់ចាំសំណើពី Man United ក៏ដោយក៏ Arsenal នៅតែជឿជាក់ថាពួកគេអាចទិញយកកីឡាកររូបនេះដោយយោងតាមសារព័ត៌មាន The Sun គឺ Arsenal បានពិភាក្សាខ្លះៗហើយជាមួយ Atletico Madrid និងកំពុងរៀបចំដាក់សំណើ។

Manchester United ទើបតែទិញយកខ្សែការពារ Raphael Varane ពី Real Madrid ទើបមិនចង់ចំណាយប្រាក់ដល់ទៅ៣៤លានផោន (ស្មើនឹងប្រមាណ៤១.៧លានដុល្លារអាមេរិក) ដើម្បីតាមទិញយកខ្សែការពារវ័យ៣១ឆ្នាំរូបនេះទេខណៈដែល Arsenal អាចឲ្យ AT.Madrid លើសពីនោះ។

Kieran Trippier បានជួយ Atletico Madrid លើកពាន La Liga នៅរដូវកាលមុនហើយបើសិន Arsenal ទិញយកគេបានមែននោះគេនឹងក្លាយជាកីឡាករទី៤ដែលក្លិបបានទិញយកនៅរដូវកាលថ្មីនេះ៕