ក្រុមកាំភ្លើងធំ Arsenal កំពុងសម្លឹងរកកីឡាករថ្មីដើម្បីយកមកពង្រីកក្រុមរប់សពួកគេ។ បើយ៉ោងតាមសារព៍ត៌មានរបស់អង់គ្លេស The Sun បានឱ្យដឹងថាគ្រូបង្វឹកថ្មីលោក Unai Emery កំពុងតែត្រៀមប្រាក់ 90លានអឺរ៉ូ ដើម្បីទិញខ្សែបម្រើម្នាក់ពី Juventus គឺកីឡាករ Douglas Costa ។

Douglas Costa កីឡាកររបស់សេះបង្កង់ juventus
Douglas Costa កីឡាកររបស់សេះបង្កង់ juventus

ខ្សែបម្រើសជាតិប្រេស៊ីលរូបនេះបានមកដល់ទីក្រុង Turin ពីក្លឹប Bayern Munich កាលពីរដូវកាលមុន។ ខណៈដែលរូបគេកំពុងស្ថិតនៅលើរ៉ាដារបស់ Arsenal ។ គ្រូង្វឹកថ្មីរបស់ Arsenal លោក Emery កំពុងតែចាប់អារម្មណ៍ពីរបៀបលេងរបស់ Douglas Costa ក្រោយពីគាត់បង្ហាញទម្រង់លេងយ៉ាងល្អជាមួយជម្រើសជាតិរបស់គាត់ក្នុងព្រឹត្តការណ៏  FIFA World Cup 2018 នៅប្រទេសរុស្សុី។

ទោះបីជាសេះបង្កង់ Juventus  បានចុះហត្ថលេខាទិញ Cristiano Ronaldo ក៏ដោយក៏ពួកគេមិនមានបំណងចង់លក់ Douglas Costa ទេ ព្រោះគាត់ជាសិស្សសំណប់របស់គ្រូបង្វឹកលោក Max Allegri ៕

ប្រភពពី៖ 9sportpro