ក្លឹប​ Arsenal បាន​ចូល​រួម​ប្រជែង​យក​ខ្សែ​ប្រយុទ្ធ Dusan Vlahovic របស់ Fiorentina។

Dusan Vlahovic
Dusan Vlahovic

យោងតាមកាសែត Gianluca Di Marzio ថាក្លឹប Arsenal បច្ចុប្បន្នកំពុងពិភាក្សាជាមួយម្ចាស់ក្លឹប Fiorentina ជុំវិញការផ្ទេរកីឡាករសញ្ជាតិស៊ែប៊ីរូបនេះ ខណៈដែលនាយកប្រតិបត្តិក្លឹបលោក Joe Barone និងនាយកកីឡា Daniele Prada ទាំងពីរបានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីស្វែងយល់ពីចេតនារបស់ក្លឹបកាំភ្លើងធំ។

Arsenal សុខចិត្តបង់ថ្លៃប្រហែល ៨០ លានអឺរ៉ូ ឲ្យទៅក្លឹប Fiorentina ដែលបានទាមទារ នឹងព្រមឱ្យកីឡាកររូបនេះចូលរួមជាមួយក្រុមកាំភ្លើងធំនាខែមករាខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២១ ឆ្នាំរូបនេះផ្ទាល់មិនមានចេតនាចង់ចូលរួមជាមួយក្រុម Arsenal ទេ ប៉ុន្តែរូបគេមានការចាប់អារម្មណ៍ជាពិសេសពីក្លឹបទីក្រុងឡុងដ៍មួយទៀតគឺ Tottenham Hotspur ដែលទើបតែតែងតាំងលោក Antonio Conte ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។

បន្ទាប់ពី 11 ប្រកួតនៅក្របខ័ណ្ឌ Serie A ក្នុងរដូវកាលនេះ Dusan Vlahovic រកបាន 8 គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុម ១ ដងបន្ថែមទៀតក្នុងរដូវកាលនេះ៕​