photo of Julian Nagelsmann
Julian Nagelsmann Manager of Hoffenheim

បើយោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងកំណត់យកគ្រូបង្វឹករបស់ក្រុម Hoffenheim លោក Julian Nagelsmann ជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់លោក Arsene Wenger ។

គ្រូបង្វឹកវ័យ 30ឆ្នាំរូបនេះ បានក្លាយជាគ្រូបង្វឹកឆ្នើមម្នាក់ ក្នុងចំណោមការរំពឹងទុករបស់ប្រធានក្លឹប Arsenal ក្រោយពីគាត់បានដឹកនាំក្លឹប Hoffenheim ឱ្យទៅលេងនៅ Champions League កាលពីរដូវកាលមុន។

ប្រធានថ្មីលោក Sven Mislintat ដែលទើបមកពីក្រុម Borussia Dortmund បានគេរាយការណ៍ថា បានជំរុញអោយប្រធានក្លឹបកាំភ្លើងធំ ចុះហត្ថលេខាជាមួយលោក Nagelsmann ៕

ប្រភពពី៖ goal