ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាធ្លាប់ចាប់អារម្មណ៍ទៅលើខ្សែការពារ១រូបរបស់ក្លិប RB Leipzig កីឡាករ Dayot Upamecano ម្ដងរួចទៅហើយកាលពីរដូវក្ដៅកន្លងទៅនេះ ហើយឥលូវពួកគេអាចនឹងព្យាយាមចុះកុងត្រាយកកីឡាកររូបនេះម្ដងទៀត។

photo of Dayot Upamecano
កីឡាករ Dayot Upamecano

ខ្សែការពារវ័យ២០ឆ្នាំរូបនេះបានបង្ហាញពីទេព្យកោសល្យដ៏អស្ចារ្យរបស់ខ្លួនទៅកាន់ក្លិប Salzburg និង RB Lerpzig ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

យោងតាមគេហទំព័រ The Sun តាមរយៈកាសែត L’Equipe បានអោយដឹងថាតម្លៃខ្លួនផ្ដាច់កុងត្រារបស់កីឡាកររូបនេះមានតម្លៃ៥៣លានផោន។

កិច្ចព្រមព្រៀងនឹងកើតមានឡើងប្រសិនបើ Arsenal ហ៊ានចំណាយលុយធំដើម្បីនាំយកខ្សែការពាររូបនេះទៅកាន់ទឹកដីភាគខាងជើងនៃទីក្រុងឡុងនៅឆ្នាំក្រោយ។

ទោះបីជាពេលថ្មីៗនេះ Arsenal ទើបតែទិញបានកីឡាករ David Luiz ក៏ដោយ ក៏តំបន់ការពាររបស់ក្រុមនូវមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ ដោយពូកគេរបូតគ្រាប់បាល់រហូតដល់ទៅ១១គ្រាប់ក្នុងចំណោម៧ប្រកួតរដូវកាលថ្មីនេះ។

កាលពីរដូវកាលមុនក្រុម Arsenal របូតគ្រាប់បាល់រហូតដល់ទៅ៥១គ្រាប់ ក្នុងចំណោម៣៨ប្រកួតដែលបានបង្កើតកំណត់ត្រាក្រុមដែលមានតបន់ការពារខ្សោយបំផុតទី២ក្នុងចំណោមក្រុមកំពូលទាំង៩។

ដូច្នេះកីឡាករវ័យក្មេង Dayot Upamecano អាចជាគោលដៅសំខាន់របស់ក្រុម Arsenal ក្នុងការពង្រឹងតំបន់ការពារ៕