ខែ្សប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Alexis Sanchez អាចនឹងចាកចេញពី Emirates Stadium ក្រោយចប់រដូវកាលនេះ បន្ទាប់ពីពាក្យចចាមអារ៉ាមទៅកាន់ Manchester City នៅតែបន្តកើតឡើង ។

photo of Alexis Sanchez
Alexis Sanchez of Arsenal

កិច្ចសន្យារបស់ Alexis នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះ ដូច្នេះក្រុមកាំភ្លើងធំ Arsenal និងត្រូវលក់គាត់នៅខែនេះ ជៀសវៀងចាកចេញដោយឥតគិតថ្លៃ ។

ក្រុមកាំភ្លើងធំ Arsenal កំពុងស្វែងរកកីឡាករថ្មីើ ហើយបើយោងតាមលោក ​​Gianluca di Marzio បានអោយដឹងថា ពួកគេកំពុងសម្លឹងមើលកីឡាករ Pierre-Emerick Aubameyang ប្រសិនបើ Alexis Sanchez ចាកចេញក្នុងកំឡុងពេលផ្ទេរនេះ ។ ខណៈពេលដែលគាត់ កំពុងតែរៀបចំចាក់ចេញពីក្លឹបរបស់គាត់ផងដែល ដូច្នេះហើយបានក្លឹប Arsenal រំពឹងគាត់ទុកជាមុន ។