ក្រុម Atletico Madrid បានបើកទ្វារផ្ទះស្វាគមន៍ក្រុម Arsenal ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ។

ចូលក្នុងការប្រកួត ក្រុមទាំងពីរបានវាយបកគ្នាទៅវិញទៅមកគួរឲ្យចាប់អារម្មណ៍ ដោយនៅនាទីទី45+2 ខ្សែប្រយុទ្ធ Diego Costa បានរកគ្រាប់បាល់ជួយឲ្យក្រុម Atletico Madrid នាំមុខ។ បូកទាំងជ័យជម្នះ 1ទល់នឹង0 នៅជើងទី2 កាលពីយប់មិញនេះ។ ក្រុម​មាន​មូលដ្ឋាននៅម៉ាឌ្រីដ បានយកឈ្នះដោយលទ្ធផលសរុប 2ទល់នឹង1 ក្រោយស្មើនៅអង់គ្លេស ​1ទល់នឹង1។

ក្រុម Marseille និង ក្រុម Red Bull Salzburg ក៏បានប្រកួតរកកៅអីទៅលេងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ផងដែរ។

ទោះបីជាក្រុម Red Bull Salzburg បានឈ្នះកាលពីយប់មិញក្តី ក៏មិនអាចឡើងផុត Marseille ដែរ (គិតទាំងពីរជើង Marseille បាន 3គ្រាប់ Red Bull Salzburg បាន 2គ្រាប់)។ Atletico Madrid នឹងឡើងទៅកាន់វគ្គចុងក្រោយ Europa League ជាថ្មី ប៉ះ Olympique Marseille នៅថ្ងៃទី១៦ ឧសភា នៅ​កីឡដ្ឋាន Parc Olympique Lyonnais ប្រទេស​បារាំង៕

 

X

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ bbc