photo of Nicolas Pepe
Arsenal ចុះហត្ថលេខាជាផ្លូវការលើខ្សែប្រយុទ្ធ Nicolas Pepe

Nicolas Pepe ខ្សែបម្រើ​ស្លាប​កូត​ឌី​វ័រ​អាយុ​២៤​ឆ្នាំ ក្លាយជា​កីឡាករ​ថ្មី​របស់ Arsenal ក្រោយពី Arsenal បានតទិញពីក្លឹប Lille ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​កាំភ្លើង​ធំ​រហូតដល់​៧២​ផោន (៨៩​លាន​ដុល្លារ​អាមេរិក​) ក្រោម​កិច្ចសន្យា​៥​ឆ្នាំ​។​

ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំក្នុងការរួមរស់ជាមួយ Arsenal នៅកីឡដ្ឋាន Emirates Stadium បន្ទាប់ពីធ្វើតេស្ដសុខភាពជាប់កាលពីថ្ងៃអង្គារ៍កន្លងទៅ។

photo of Nicolas Pepe
Nicolas Pepe

ការមកដល់ទីនេះ ពិតជារំភើបចិត្តណាស់។ វាសំខាន់ខ្លាំងណាស់ក្នុងការសម្រេចចិត្តមួយឲ្យបានត្រឹមត្រូវ ហើយខ្ញុំជឿថា Arsenal គឺជាជម្រើសមួយដ៏ល្អ។ ការលើកឡើងរបស់ Pepe ជុំវិញការមកលេងនៅទឹកដីអង់គ្លេសជាមួយ Arsenal។

គួរបញ្ជាក់ថា តម្លៃខ្លួននៃការផ្ទេរ Nicolas Pepe មកកាន់ក្លិប Arsenal ៧២លានផោននេះ បានធ្វើឲ្យខ្សែប្រយុទ្ធ រូបនេះជាប់ឈ្មោះជាកីឡាករទី ៤ ដែលថ្លៃជាងគេក្នុងប្រវត្តិសាស្ររបស់ក្របខណ្ឌ Premier League ពោលគឺស្ថិតនៅក្រោមកីឡាករ ៣រូបប៉ុណ្ណោះ។ កីឡាករទាំង ៣រូបនោះរួមមានខ្សែបម្រើ Paul Pogba (៨៩លានផោន), ខ្សែប្រយុទ្ធ Romelu Lukaku (៧៥លានផោន) របស់ Manchester United និងខ្សែការពាររបស់ Liverpool កីឡាករ Virgil Van Dijk (៧៥លានផោន)៕