ក្រុមកាំភ្លើងធំ Arsenal បានប្រកាសកាលពីថ្ងៃអង្គារថាពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែការពារសញ្ចាតិស្វីសកីឡាករ Stephan Lichtsteiner  ពីក្រុម Juventus ដោយគ្នានតម្លៃ។

photo of Stephan Lichtsteiner
Stephan Lichtsteiner of Arsenal

ពិតណាស់ ខ្សែការពារសញ្ជាតិស្វីសរូបនេះបានក្លាយទៅជាកីឡាករដំបូងគេ ដែលលោក Unai Emery នាំយកមកកាន់ទឹកដី Emirates ក្រោយពីអតីតគ្រូបង្វឹកក្រុម PSG រូបនោះបានមកកាន់ដំណែងនៅក្លឹបកាំភ្លើងធំតាំងពីលោក Arsene Wenger  លាលែងពីដំណែង។

លោក Unai Emery ថា ខ្សែការពារវ័យ 24ឆ្នាំរូបនេះ «មានបទពិសោធន៍​​យ៉ាង​ខ្លាំងក្លា​ក្នុង​បាល់ទាត់ ធ្លាប់​ជួយ​សេះបង្កង់​ Juventus ឈ្នះ​ Serie A 7​ដង និង​ Cup 7​ដង​ដូច​គ្នា។ គាត់គឺជាកីឡាករដែលមានសម្ថភាពខ្ពស់ អាកប្បកិរិយានិងការប្តេជ្ញាចិត្តរបស់គាត់ម៉ត់ចត់។ គាត់នឹងធ្វើឱ្យយើងមានកាន់តែខ្លាំងនៅលើទីលាន»៕

ប្រភពពី៖ egypttoday