ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងលិទ្ធផល ៣ ទល់នឹង ១ នៅក្នុងការប្រកួត London Derby ភាគខាងជើងដោយបានប្រកាសអំពីជ័យជម្នះលើកទី ៦០០ របស់ខ្លួននៅក្នុងក្របខ័ណ្ឌ Premier League នៅឯកីឡដ្ឋាន Emirates ដែលមានមនុស្សច្រើនកុះករ។

ក្រុម Arsenal
ក្រុម Arsenal

ក្រុមកាំភ្លើងធំ  Arsenal បានក្លាយជាក្រុមទី ៣ ដែលអាចឈ្នះការប្រកួតក្នងក្របខ័ណ្ឌ Premier League ដល់ទៅ ៦០០ លើក។

ខណះដែលក្រុមបិសាចក្រហម Manchester United គឺជាអ្នកកាន់កំណត់ត្រាការឈ្នះក្នុងក្របខ័ណ្ឌ Premier League ច្រើនបំផុតគឺចំនួន ៦៩០ លើក។ ឯក្រុមតោខៀវ Chelsea ឈរនៅលេខរៀងទី ២ ជាមួយនឹងជ័យជម្នះ ៦០១ លើកនៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស៕