ក្រុមកាំភ្លើងធំ Arsenal បានកំណត់តែងតាំងលោក Unai Emery ជាអ្នកចាត់ការថ្មីរបស់ពួកគេ។

photo of Arsenal
Unai Emery ជាអ្នកចាត់ការថ្មីរបស់ Arsenal

ក្នុងរយៈពេលប៉ុន្មានថៃ្ងកន្លងមកនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថា អតីតកីឡាកររបស់ Arsenal និងជាគ្រូជំនួយរបស់ក្រុម Manchester City លោក Mikel Arteta គឺជាបេក្ខភាពមួយរូបដែលគេជឿថានឹងឡើងមកជំនួសកៅអីលោក Wenger។

ពិតណាស់ បើតាមព័ត៌មានក្នុងស្រុកថា គ្រូបង្វឹកដែលទើបនឹងចាកចេញពីក្រុម PSG លោក Unai Emery នឹងត្រូវថ្នាក់ដឹកនាំក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុង តែងតាំងជាគ្រូបង្វឹកផ្លូវការក្នុងរយៈពេលប៉ុន្មានថៃ្ងខាងមុខនេះ។

លោក Emery ដែលបានចូលរួមជាមួយ PSG នៅខែមិថុនា ឆ្នាំ2016 បានចាកចេញពីក្លឹបមានមូលដ្ឋាននៅប៉ារីស ដំណាច់រដូវកាលកន្លងទៅ ក្រោយលើកពានក្នុងស្រុក 3កម្មវិធីផ្សេងគ្នា។ នឹងធ្លាប់ដឹកនាំ Sevilla និង ឈ្នះ Europa League 3ដងដែរ ៕

ប្រភពពី៖ BBC