photo of Luka Modric
Luka Modric of Real Madrid

យ៉ោងតាមសារព័ត៌មាន Don Balon បានរាយការណ៏ថា ក្លឹបកាំភ្លើងធំ Arsenal  បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចំណាយប្រាក់ចំនួន 60លានអឺរ៉ូសម្រាប់ទិញខ្សែបម្រើ Luka Modric របស់ក្រុម Real Madrid នៅចុងបញ្ចប់នៃរដូវកាលនេះ ។

Modric ត្រូវបានគេរាយការណ៍ថា ខ្លួនកំពុងពិចារណាក្នុងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញដោយអតីតក្លឹប Tottenham ក៏មានចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករ វ៏យ 32ឆ្នាំអោយត្រឡប់ទៅកាន់ទឹកដីអង់គ្លេសវិញដែរ។

ក្លឹប Liverpool និង Juventus ក៏នឹងមានឆន្ទៈក្នុងការទិញកីឡាករអន្តរជាតិក្រូអ៊ាតនេះផងដែរ ប្រសិនបើគាត់សំរេចចិត្តចាកចេញពី Real Madrid ៕

ប្រភពពី៖ goal