ក្រុមកាំភ្លើងធំ Arsenal ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League បន្ទាប់ពីរកគ្រាប់តាមស្មើពីការនាំមុខ 2គ្រាប់របស់ម្ចាស់ផ្ទះ CSKA Moscow នៅរុស្ស៊ីយប់កាលពីយប់មិញនេះ ដោយឈ្នះ 6-3 សរុបទាំងពីរជើង ។

photo of Arsenal
Arsenal ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League

ក្រុមលោក Arsene Wenger ដែលបានឈ្នះ4-1 ក្នុងជើងទីមួយនៅអង់គ្លេស ស្ទើរតែត្រូវ CSKA តាមស្មើគ្រាប់បាល់សរុបទៅហើយ នៅពេលកីឡាករ Fedor Chalov និង Kirill Nababkin ស៊ុតនាំមុខក្នុងនាទី39និង50 ។ រួចកីឡាករ Aleksandr Golovin ស៊ុតហ៊្វ្រីឃីកយ៉ាងល្អតែត្រូវ Petr Cech សង្គ្រោះបាន មុន Sergei Ignashevich ស៊ុតខុសទីបន្តិច។

ប៉ុន្តែមិនយូរប៉ុន្មាន ក្រុម Arsenal បានវាយបកវិញ ដោយកីឡាករ Danny Welbeck បានស៊ុតបញ្ចូលទីនៅនាទីទី75 ។ នឹងកីឡាករ Aaron Ramsey បានបន្ថែមមួយគ្រាប់ទៀតជួយឲ្យ Arsenal តាមបានស្មើវិញ ហើយលទ្ធផលនេះគ្រប់គ្រាន់សម្រាប់ឲ្យ Arsenal កក់កៅអីទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ប្រភពពី៖ bbc