ក្លឹបកាំភ្លើងធំ Arsenal បានប្រកាសពីការចុះហត្ថលេខាលើខ្សែការពារ Sokratis Papastathopoulos ពីក្លឹប Borussia Dortmund ក្នុងកិច្ចសន្យារយៈពេលវែងតម្លៃ 22,4 លានផោន ។

កីឡាករ Sokratis Papastathopoulos​ ដែល​ Arsenal ទិញពី Dortmund
កីឡាករ Sokratis Papastathopoulos​ ដែល​ Arsenal ទិញពី Dortmund

កីឡាករអន្តរជាតិកូឡុំប៊ីរូបនេះ បានក្លាយជាកីឡាករទី 2 ដែលក្លឹបកាំភ្លើងធំបានចុះហត្ថលេខាទិញដូរពីក្រុម Dortmund កាលពីឆ្នាំមុនគឺខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានចូលរួមក្នុងតម្លៃកំណត់ត្រារបស់ក្លឹបកាលពីខែមករា។ គាត់ក្លាយ​ជា​កីឡាករ​ទី​ 3​ដែលលោក Unai Emery នាំ​យក​ក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​ទិញ​បាន​អ្នក​ចាំ​ទី​អាល្លឺម៉ង់ Bernd Leno ពី Bayer Leverkusen និង​ខ្សែ​ការពារ Stephan Lichtsteiner ពី Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន។

កីឡាករវ័យ 30ឆ្នាំរូបនេះគឺជាខ្សែការពារកណ្តាលម្នាក់ដែលមានបទពិសោធន៍ដូចគ្នានឹងមិត្តរួមជាតិរបស់គាត់គឺកីឡាករ Konstantinos Mavropanos ។ មុនពេលលោកបានបង្ហាញខ្លួនបាន 186លើកសម្រាប់ក្រុម Dortmund លោកបានលេងឱ្យ Werder Bremen, Genoa និង AC Milan ៕

ប្រភពពី៖ Goal