ក្លឹបកាំភ្លើង Arsenal បានចុះហត្ថលេខាទិញអ្នកចាំទី Bernd Leno ពី Bayer Leverkusen បានដោយជោគជ័យទុកដើម្បីជំនួសកីឡាករវ័យចំណាស់ Petr Cech។

photo of Bernd Leno
Bernd Leno ដែល Arsenal ទិញបាន

ចាប់តាំងពីលោក Unai Emery ចូលមកកាន់ដំណែងភ្លាម លោកប្រម៉ាញ់យកកីឡាករល្អៗដើម្បីមកពង្រឹងក្លឹប ដើម្បីឱ្យពួកគេបានឡើងទៅលេងនៅពានរង្វាន់ Champions League នារដូវកាលក្រោយ ជាពិសេសគោលដៅសម្រាប់តែឈ្នះពានរង្វាន់តែមួយមុខគត់។

អ្នកចាត់ការក្រុមថ្មី លោក Unai Emery បាននិយាយថា “ពួកយើងពិតជារីករាយណាស់ ដែលបានដឹងថា Leno នឹងចូលរួមជាមួយពួកយើង សម្រាប់រដូវកាលថ្មីនេះ។ Leno គឺជាអ្នកចាំទីដែលមាន សមត្ថភាព និងបទពិសោធន៍ខ្ពស់។ គាត់តែងតែបង្ហាញខ្លួនជាអ្នកចាំទីដៃទីមួយរបស់ Bayer Leverkusen រយៈពេលប្រាំឆ្នាំមកហើយ រដូវថ្មីបើកពួកយើងនឹងឃើញគាត់នៅទឹកដី Emirates ជាមួយយើង ៕

ប្រភពពី៖ Goal