photo of Raul Sanllehi
Raul Sanllehi Former of Barcelona

Arsenal ត្រូវបានគេកំណត់ឈ្មោះអតីតប្រធានក្លឹបរបស់ក្លឹប Barcelona លោក Raul Sanllehi ជាប្រធានថ្មីរបស់ពួកគេនៅក្នុងកីឡាបាល់ទាត់នៅសប្តាហ៍នេះ។

រូបគេនឹងត្រូវប្រកាសឱ្យដឹងនៅក្នុងទីតាំងថ្មីរបស់ខ្លួននៅឯ Emirates នាពេលបច្ចុប្បន្ននេះ ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់ធំៗ នៃរចនាសម្ព័ន្ធ គ្រប់គ្រងនៅក្លឹបខាងជើងទីក្រុងឡុងដ៍។

Arsenal បានវាយឆ្មក់ក្រុម Borussia Dortmund កាលពីដើមខែនេះដើម្បីយក Sven Mislintat ធ្វើជាប្រធានថ្មីនៃការជ្រើសរើស។

ហើយ Sanllehi នឹងមកធ្វើការជាមួយលោក Arsene Wenger និង Mislintat នៅក្នុងរចនាសម្ព័ន្ធជាន់ខ្ពស់ថ្មី នៅក្លឹប ដែលត្រូវបានសន្យាកាលពីរដូវកាលមុន។

photo of Sven Mislintat
Sven Mislintat Former of Borussia Dortmund

Sanllehi និង Mislintat ត្រូវបានគេរំពឹងថា នឹងភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងឆាប់រហ័សនៅក្នុងការព្យាយាមរៀបចំគោលនយោបាយផ្លាស់ប្តូរមួយសម្រាប់ការផ្ទេរនៅខែមករាខាងមុខនេះ ។

ប្រភពពី៖ thesun