ខ្សែបម្រើ James Maddison កំពុងស្ថិត​ក្នុង​បញ្ជី​កីឡាករ​គោលដៅ ផ្ទេរ​របស់​ក្លិប​ Arsenal ខណៈ​លោក Mikel Arteta មាន​គម្រោង​នាំយក​កីឡាករ​រូបនេះ​នៅ​រដូវក្តៅ​។​

photo of James Maddison
ខ្សែបម្រើ James Maddison

ក្លិប Arsenal ក៏​មិនអាច​បាត់បង់​ខ្សែប្រយុទ្ធ Pierre Emerick Aubameyang , Mesut Ozil និង Alexandre Lacazette នៅ​ដំណាច់​រដូវ​កាល​នេះដែរ ហើយ លោក Arteta ​ចង់​នាំយក​កីឡាករ​ថ្មី​មា្ន​ក់ នៅ​អំឡុង​រដូវ​កាល Euro 2020 នេះ​។​

Pierre Emerick Aubameyang , Mesut Ozil និង Alexandre Lacazette
Pierre Emerick Aubameyang , Mesut Ozil និង Alexandre Lacazette

ខ្សែបម្រើ Maddison កំពុងស្ថិត​ក្នុងការ​ចរចា​ជុំវិញ​កិច្ចសន្យា​ថ្មី​នៅ​ពហុ​កីឡដ្ឋាន King Power ហើយក៏​ជា​កម្មវត្ថុ​នៃ​ការចាប់អារម្មណ៍​របស់​ក្លឹប Manchester United ​ផងដែរ​។ តាម​ព័ត៌មានថា កីឡាករ​រូបនេះ​ធ្វើ​បានល្អ​មែនទែន​នៅ​រដូវ​កាល​នេះ​។​ ប្រាកដ​ណាស់​ថា នឹងមាន​ការរុះរើ​ក្រុម​នៅ​ពហុ​កីឡដ្ឋាន Emirates នៅ​រដូវ ក្តៅ​នេះ​ខណៈ ពេល​លោក Arteta ត្រៀម​ស្តា​ប្រព័ន្ធ​ការពារ​របស់ Arsenal ឡើងវិញ​។​

photo of Mikel Arteta
លោក Mikel Arteta

កីឡាករ Ozil នៅតែ​ត្រូវគេ​បន្ត​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរចេញ​បន្ទាប់ពី​ពិបាក​ក្នុងការសម្រប​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ចំពេល​កីឡាករ​រូបនេះ​ធ្វើ​មិនបាន​ល្អ​និង​បាន​បង្កើតជា​សំណួរជុំវិញ​ការ​ប្តូរផ្តាច់​របស់​កីឡាករ​រូបនេះ​។​​ ​

គេ​ជឿថា Lacazette ចង់​ផ្ទេរ​ទៅលេង​នៅ​អេ​ស្ប៉ា​ញ ស្របពេល​ខ្សែប្រយុទ្ធ Aubameyang ត្រូវបាន​តាមឃ្លាំមើល​ដោយ​ក្លិប Barcelona ខណៈ​កីឡាករ​រូបនេះ​ឈានចូល ដល់​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​ជាមួយ​ក្លិប Arsenal ៕