photo of Arsenal signing with Aubameyang
Arsenal signing with Aubameyang

កាល​ពី​យប់​មិញ​ Arsenal បាន​ប្រកាស​ថា ខ្លួន​បាន​នាំ​យក​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ពី Borussia Dortmund ផ្លូវការ​ហើយ ក្នុង​តម្លៃ​ខ្លួន​៥៦​លាន​ផោន។

ការ​មក​ដល់​របស់​កីឡាករ​សញ្ជាតិ​ហ្គាបុង បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​មាន​​ទទួល​បាន​ថ្លៃ​នឿយ​ហត់​ច្រើន​ជាង​គេ​ក្នុង​​ប្រវត្តិសាស្ត្រ​​របស់​ Arsenal ពោល​១៨​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ មក​ដល់​កីឡដ្ឋាន Emirates Stadium កីឡាករ​ល្បឿន​លឿន​​បាន​កុងត្រា​រយៈពេល​៣​ឆ្នាំ​កន្លះ​និង​ពាក់​អាវ​លេខ​១៤ ដែល​ជា​អតីត​របស់ ​​Thierry Henry។

photo of Pierre-Emerick Aubameyang
Pierre-Emerick Aubameyang of Arsenal

ក្រោយ​មក​ដល់​ទឹក​ដី​អង់គ្លេស​កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​និយាយ​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​មក​លេង​ជាមួយ​ក្លឹប​​ដ៏​អស្ចារ្យ។ ក្លឹប​នេះ​មាន​ប្រវត្តិ​អស្ចារ្យ​ និង​ធ្លាប់​មាន​កីឡាករ​ល្អ​លេង​ច្រើន​ដូចជា Thierry Henry ជា​ដើម។ Henry ជា​ឧទាហរណ៍​សម្រាប់​ខ្សែ​ប្រយុទ្ធ​គ្រប់គ្នា។​ ខ្ញុំ​​ជា​កីឡាករ​មាន​លឿន និង​ការ​ស៊ុត​ដូច Henryខ្លះ​ដែរ។ ខ្ញុំ​សង្ឃឹម​ថា ពួក​យើង​នឹង​ឡើង​​ដល់​កំពូល​តារាង​វិញ”៕

ប្រភព៖ dailymail