ក្លឹប​ Arsenal បាន​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​ ខ្សែ​ប្រយុទ្ធ​វ័យ​២៣ឆ្នាំ​ Eddie Nketiah រយៈពេល​៥ឆ្នាំ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២/២៣ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧​ខាង​មុខ​។

Eddie Nketiah
Eddie Nketiah

នៅ​ខណៈ​នេះ​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំង​គឺ​បាន​បញ្ចប់​ហើយ​ដោយ​បាន​ឯកភាព​គ្នា​ទាំង​សង​ខាង​ ដោយ​ការ​ប្រកាស​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

Nketiah ត្រូវ​បាន​គេ​ដឹង​ថា​បាន​បដិសេធ​សំណើ​ជា​ច្រើន​ពី​បណ្ដា​ក្លឹប​នៅ​ Premier League ក៏​ដូច​ជា​ក្លឹប​នៅ​ Bundesliga ដើម្បី​តែ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ Arsenal ។

កីឡាករ​នេះ​គឺ​ចាប់​អាជីព​ជា​កីឡាករ​ក្រុម​ឈុត​ធំ​នៅ​ Arsenal តាំង​ពី​រដូវកាល​ឆ្នាំ​២០១៧/១៨ មក​ដោយ​ចូល​រួម​លេង​ប្រកួត​សរុប​បាន ៩២ប្រកួត​ និង​ស៊ុត​ចូល​ ១០គ្រាប់​៕