Arsenal បានកំណត់តែងតាំងលោក Sven Mislintat របស់ក្រុម Dortmund ធ្វើជាប្រធានក្រុម
យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានឲ្យដឹងថាក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាជាមួយប្រធានក្រុមរបស់ Borussia Dortmund លោក Sven Mislintat ។

កាលពីសប្តាហ៍មុនប្រភពព័ត៌មានបានប្រាប់ ESPN FC ថា Arsenal កំពុងចរចាជាមួយលោក Mislintat ពីការចូលកាន់តំណែងជាប្រធានក្រុមនៅឯកីឡដ្ឋាន Emirates ហើយ Bild និង Kicker បានបញ្ជាក់កាលពីចុងសប្ដាហ៍ថា កិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរត្រូវបានឈានមកដល់ ។
Mislintat នឹងចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal នៅរដូវកាលនេះ ដោយក្រុមកាំភ្លើងធំនឹងបង់ប្រាក់ចន្លោះពី 1-2 លានអឺរ៉ូទៅឱ្យក្លឹប Dortmund ដែលគាត់ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ 2021 ។ គាត់នឹងត្រូវបានគេរាយការណ៍ថា នឹងទទួលបានប្រាក់ខែប្រចាំឆ្នាំចំនួន 1,8 លានអឺរ៉ូ ។

Sven Mislintat ដែរមានវ័យ 45 ឆ្នាំរូបនេះ ដែលមាន រហស្សនាមថា ភ្នែកពេជ្រ (Diamond Eye) នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានបញ្ចូលជាមួយនឹងការចុះកុងត្រាមួយចំនួនរបស់ Dortmund ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរួមទាំងកីឡាករ Shinji Kagawa, Robert Lewandowski, Pierre-Emerick Aubameyang, Raphael Guerreiro និង Ousmane Dembele
ប្រភពពី៖ espnfc