photo of Kieran Tierney
Arsenal បានព្រមព្រៀងតម្លៃខ្លួនជាមួយ Celtic ក្នុងការផ្ទេរជាមួយ Kieran Tierney

Arsenal បានព្រមព្រៀងតម្លៃខ្លួនជាមួយ Celtic ក្នុងការផ្ទេរជាមួយ Kieran Tierney ។ ខ្សែការពារស្លាបឆ្វេងសញ្ជាតិស្កុតឡែន កំពុងធ្វើដំណើរទៅទីក្រុងឡុងដ៍ និងទំនងចុះកិច្ចសន្យានៅថ្ងៃព្រហស្បត្តិ៍នេះ មុនពេលទីផ្សារដោះដូរនៅ Premier League បិទនៅថ្ងៃនេះ។

Arsenal បានដាក់តម្លៃខ្លួន១៥លានផោន សម្រាប់ Tierney កាលពីខែមិថុនា ប៉ុន្តែត្រូវបានបដិសេធ។ ខណៈការដេញថ្លៃលើកទី២ តម្លៃ ២៥លានផោន ដោយមានលក្ខខណ្ឌប្រាក់បន្ថែមជាច្រើន ហើយវាអាស្រ័យទៅលើ Arsenal អាចឡើងទៅប្រកួតនៅ Champions League។

photo of Kieran Tierney
Kieran Tierney

កីឡាករវ័យ២២ឆ្នាំរូបនេះ ឈ្នះពាន Scottish Premiership ចំនួន៥លើក ដោយលេងបាន៤០ប្រកួត នៅគ្រប់ពានរង្វាន់អំឡុងពេលរដូវកាល២០១៨ និង២០១៩។

បើសិនជា Arsenal ជោគជ័យក្នុងលក្ខខណ្ឌក្នុងការផ្ទេរជាមួយ Tierney រូបគេនឹងក្លាយជាកីឡាករទី៥ ត្រូវបានលោក Unai Emery នាំយកមកនារដូវកាលនេះ៕