photo of Pierre-Emerick Aubameyang
Pierre-Emerick Aubameyang of Borussia Dortmund

ក្រុម Arsenal កំពុងផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរកីឡាករ Pierre-Emerick Aubameyang នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយទំនងជាថាកិច្ចព្រមព្រៀងមួយនឹង នឹងត្រូវបញ្ចប់ឆប់ៗនេះ ។ លោក Gary Al-Smith ដែរជាអ្នកកាសែតរបស់ BBC បានបញ្ជាក់នៅលើគណនី Twitter របស់គាត់ថា Arsenal បានយល់ព្រមលើតម្លៃខ្លួនជាមួយកីឡាកររបស់ក្លឹប Borussia Dortmund សម្រាប់កីឡាករ Aubameyang ។

អ្នកកាសែតអាហ្វ្រិកម្នាក់ទៀតបានបន្ថែមទៀតថា Aubameyang មិនចង់លេងឱ្យ Dortmund ទេហើយកីឡាករ  Giroud របស់​ Arsenal អាចជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយនេះ។ ដោយគេគិតថាគាត់និងចាកចេញនៅរដូវក្ដៅនេះ ព្រោះគាត់មិនមែនជាជម្រើស11នាក់ដំបូង និង​ជាកីឡាករល្អរបស់លោក Wenger ឡើយ ៕

ក្រុមកាំភ្លើងធំ Arsenal នឹងចំណាយប្រាក់ប្រមាណ 60 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធរូបនេះ ដែលនឹងចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ 2021 ។ លើសពីនេះ Aubameyang នឹងរកបាន 10 លានអឺរ៉ូក្នុងមួយរដូវកាលនៅឯ Emirates ផងដែរ។

ប្រភពពី៖ sportslens