ក្រុម Arsenal បានវាយបកផ្ដួលម្ចាស់ផ្ទះ West Ham United ៣-១ រាត្រីថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០១៩ ដើម្បីបញ្ចប់ភាពមិនស្គាល់ឈ្នះ៩ប្រកួតជាប់ៗគ្នា ស្របពេលអ្នកចាត់ការបណ្ដោះអាសន្ន Freddie Ljungberg រីករាយនឹងការរកបាន៣ពិន្ទុលើកដំបូង។

Arsenal
ក្រុម Arsenal

ខ្សែការពារ Angelo Ogbonna បានបើកការនាំមុខសម្រាប់ West Ham ក្នុងនាទី៣៨។ តែនៅវគ្គទី២ ខ្សែប្រយុទ្ធវ័យក្មេង Gabriel Martinelli ដែលចូលលេង Premier League ពេញម៉ោងលើកដំបូង បានតាមស្មើក្នុងនាទី៦០ ធ្វើឱ្យគេក្លាយជាកីឡាករក្មេងបំផុត(១៨ឆ្នាំនិង១៧៤ថ្ងៃ)ទី៤ដែលរកបានគ្រាប់បាល់សម្រាប់ក្លិបកាំភ្លើងធំក្នុងលីគនេះ បន្ទាប់ពី Cesc Fabregas, Serge Gnabry និង Alex Oxlade Chamberlain។

West Ham United Vs Arsenal
West Ham United Vs Arsenal

៦នាទីបន្ទាប់ Nicolas Pepe ស៊ុតកោងយ៉ាងចំណានចូលមុំកែង ឱ្យ Arsenal នាំមុខ រួច Pierre Emerick Aubameyang ធានា៣ពិន្ទុតាមរយៈការស៊ុតគ្រាប់ទី៣ក្នុងនាទី៦៩។

West Ham United Vs Arsenal
West Ham United Vs Arsenal

Arsenal ពេលនេះឡើងមកឈរលេខរៀងទី៩ មាន២២ពិន្ទុពី១៦ប្រកួត ខណៈ West Ham ឈរលេខរៀងទី១៦ នៅលើតំបន់ក្រហមចំនួន១ពិន្ទុប៉ុណ្ណោះ៕