ក្លិបកាំភ្លើងធំ Arsenal បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយកខ្សែកាពារ Cedric Soares ពីក្លិប Southampton ក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។

Cedric Soares 
Cedric Soares

Cedric ក៏បានបង្ហាញខ្លួនចំនួន ៣៣ ដងសម្រាប់ជម្រើសជាតិ និងបាន ចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ និងក្នុងយុទ្ធនាការ Euro ឆ្នាំ ២០១៦ សម្រាប់ម្ចាស់ជើងឯកព័រទុយហ្កាល់ផងដែរ។ Cedric ដែលបានចាប់ផ្តើមអាជីពជាមួយ Sporting Lisbon បានក្លាយជាកីឡាករទី ២ របស់ក្រុម Arsenal ក្នុងរដូវកាលដោះដូរកីឡាករខែមករាបន្ទាប់ពីក្រុមក៏បានខ្ចីជើងខ្សែការពារ Pablo Mari ពីក្លឹប Flamengo នៅលីគកំពូលប្រេស៊ីលផងដែរ។

ជាមួយគ្នានេះខ្សែការពារសញ្ជាតិជប៉ុន Maya Yoshida របស់ Southampton បានចូលរួមជាមួយក្រុម Sampdoria ក្នុងក្របខ័ណ្ឌ Serie A ក្នុងលក្ខខណ្ឌខ្ចីជើងនៅសល់នៃរដូវកាលនេះដោយកិច្ចសន្យារបស់គាត់នឹងត្រូវផុតកំណត់នៅរដូវក្តៅខាងមុខនេះ។

គួរឲ្យដឹងដែថា Cedric ជាកីឡាករទី២ហើយ ដែល Arsenal នាំមកចូលរួមក្រុមក្នុងទីផ្សារដោះដូរខែមករានេះ បន្ទាប់ពីចុះកុងត្រាយកបានខ្សែការពារ Pablo Mari ពីក្លិប Flamengo ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីថ្ងៃពុធកន្លងទៅ៕