photo of Unai Emery
Arsenal ប្រកាសតែងតាំងលោក Unai Emery គ្រូបង្វឹកថ្មី

ក្លិបកាំភ្លើងធំ Arsenal បាន​ប្រកាសពី​ការតែងតាំង​អតីត​គ្រូបង្វឹក​ក្លិប PSG និង Sevilla ជាគ្រូបង្វឹក​ថ្មី​របស់ខ្លួន នា​ថ្ងៃទី​២៣ ខែឧសភា នេះ ដើម្បី​ជំនួស​តំណែង​លោក Arsene Wenger ដែលបានដឹកនាំអស់រយៈពេល​២២​ឆ្នាំ។

បន្ទាប់ពីលោក Unai Emery ត្រូវបានបណ្តេញចេញពីក្រុម Paris Saint Germain មិនទាន់បាន ១សប្តាហ៍ផងនោះ ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមទាក់ទងគ្រូរូបនេះ។​ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា​ Arsenal សម្រេចតែងតាំងលោក Unai Emery មកធ្វើជាគ្រូបង្វឹករបស់ក្លិបហើយ។ ការតែងតាំងនេះដែរ ធ្វើឡើង ភ្លាមៗ ក្រោយពី​មសនការចរចារជាមួយគ្រូរូបនេះ សឹងមិនគួរឲ្យជឿឡើយ ព្រោះថាកន្លងមកនេះ ក្រុមកាំភ្លើងធំ Arsenal ចាប់អារម្មណ៍គ្រូល្បីៗជាច្រើន មានទាំងអតីតកូនក្រុម​ឆ្នើមៗ ដូចជា Mikel Arteta និង Thierry Henry ជាដើម៕

photo of Unai Emery
Arsenal ប្រកាសតែងតាំងលោក Unai Emery គ្រូបង្វឹកថ្មី

ក្នុងនោះផងដែល លោក Unai Emery ដែលទើបត្រូវបានក្លឹបកាំភ្លើងធំ Arsenal តែងតាំងជាគ្រូបង្វឹកថ្មីម្សិលមិញនេះ បានសន្យាថានឹងជួយក្លឹបនេះ វិលទៅកាន់ជើងខ្លាំងៗនៅអឺរ៉ុបវិញ ជាពិសេសនោះ គឺឈ្នះកៅអី UEFA Champions League ត្រឡប់មកវិញ៕

គួររម្លឹកថា Arsenal ខកខានលេងនៅ UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩ សូម្បីតែកៅអីជម្រុះក៏គ្មានដែរ ដូចគ្នាកាលពីឆ្នាំ២០១៧ ផងដែរ និងដើរតាមប្រវត្តិជូរចត់ កាលពីឆ្នាំ១៩៩៨៕

photo of Unai Emery
Arsenal ប្រកាសតែងតាំងលោក Unai Emery គ្រូបង្វឹកថ្មី