photo of Leon Goretzka
Leon Goretzka​ of Schalke 04

ក្រុមកាំភ្លើងធំ Arsenal មានទំនុកចិត្តក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Schalke 04 លោក Leon Goretzka នៅលើការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករវ័យ 22 ឆ្នាំរូបនេះលែងមានកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយមានសិទ្ធិចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លិបបរទេសនៅខែមករានេះ ។

ខ្សែបម្រើកណ្តាលរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីតំបន់អឺរ៉ុប នឹងត្រូវបានគេគិតថាមានចំណាប់អារម្មណ៍ពីក្លឹប Manchester City និង Liverpool ដែលជាក្លឹបយក្សនៃក្របខ័ណ្ឌ Premier League ។

Goretzka បានបញ្ជាក់យ៉ាងច្បាស់ចំពោះ Schalke 04 ថាគាត់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយទេ ហើយគាត់ដឹងពីការចាប់អារម្មណ៍របស់ក្រុម Arsenal ដែលមានទំនុកចិត្តក្នុងការបញ្ចប់កិច្ចព្រមព្រៀងមួយនេះ ។

ប្រភពពី៖ metro