Arsenal បើកការចរចាធ្វើកុងត្រាថ្មីជាមួយនឹង Bukayo Saka
ក្លឹប Arsenal កំពុងតែបើកការចរចាធ្វើកុងត្រាថ្មីជាមួយនឹង ខ្សែប្រយុទ្ធ Bukayo Saka ទោះជាកុងត្រារបស់គេជាមួយនឹងក្លឹបនៅសល់រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Athletic ។

បើតាមប្រភពខាងលើអ្វីដែលការចរចាផ្ដោតសំខាន់ខ្លាំងគឺទៅលើការដំឡើង ប្រាក់ពលកម្ម ប្រាក់ឧបត្ថម្ភនានាទៅឲ្យខ្សែប្រយុទ្ធរូបនេះ ព្រោះតែ ខ្សែប្រយុទ្ធរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងក្រុម Arsenal ហើយ លោក Mikel Arteta អ្នកចាត់ការក្លឹបកាំភ្លើងធំនេះបានមើលឃើញ និងពេញចិត្តនឹងសមត្ថភាពទាំងនេះរបស់គេ។
ដូច្នេះដើម្បីជាការលើកទឹកចិត្តនឹងការខិតខំ Arteta ក៏ចង់ធ្វើកុងត្រាថ្មីជាមួយ Saka ដើម្បីចងចិត្តគេឲ្យនៅបន្តក្លឹបនេះក្នុងរយៈពេលយូរបន្ថែមទៀតផងដែរ។
បើតាមកុងត្រាសព្វថ្ងៃនេះ Saka ទទួលបានប្រាក់ពលកម្មពី Arsenal ប្រមាណ ២លានដុល្លារ ក្នុងមួយឆ្នាំ។ នៅក្នុងរដូវកាលនេះ គេចូលលេងបាន ៣៣ប្រកួត និងស៊ុតចូលបាន ១០គ្រាប់៕