Arsenal ប៉ះ Atletico វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League យប់នេះហើយ

ខណៈ Arsenal នឹងត្រូវបើកទ្វារស្វាគមន៍ Atletico Madrid ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយ Europa League វេលាម៉ោង 2:05 នាទីរំលងអាធ្រាត្រយប់នេះ ក្លឹបអង់គ្លេសបានបង្ហាញទម្រង់លេងយ៉ាងល្អនៅ 6ប្រកួតក្នុងដីចុងក្រោយ ខណៈក្លឹបអេស្ប៉ាញវិញមានទម្រង់លេងក្រៅដីមិនសូវល្អ បើគិតក្នុងចំនួនប្រកួតដូចគ្នា។
យ៉ាងណាមិញ ក្រុមទាំងពីរបានជួបគ្នាជាលក្ខណៈមិត្តភាពកាលពីឆ្នាំ២០០៩ម្តង ដោយកាលនោះ ក្រុម Arsenal បានឈ្នះទៅលើក្រុម Atletico Madrid ២-១។
ក្រុម Atletico Madrid មិនសូវអវត្តមានកីឡាករល្អៗទេ ដោយមានតែខ្សែការពារ Felipe Luis មួយរូបប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលរបួស។
ខាងក្រុម Arsenal វិញមានកីឡាករអវត្តមានច្រើន ដូចជាកីឡាករ Santi Cazorla, Mohamed Elneny និង Jack Wilshere កំពុងតែមានរបួសនៅឡើយ ដោយឡែក កីឡាករ Pierre-Emerick Aubameyang នឹងមិនមានវត្តមានក្នុងការប្រកួតនេះទេ បើនិយាយឲ្យចំគឺរូបគេនឹងមិនអាចចូលលេងការប្រកួតក្នុងក្របខ័ណ្ឌ Europa League រដូវកាលនេះទេ។ ដោយសាររូបគេបានចូលលេងឲ្យក្រុមចាស់ Borussia Dortmund នៅក្នុងក្របខ័ណ្ឌ Champions League កាលពីដើមរដូវកាលរួចមកហើយ៕
ប្រភពពី៖ telegraph