Arsenal យកបានកីឡាករ Zinchenko ពី Man City តម្លៃខ្លួន៣០លានផោន
ក្លឹប Arsenal បានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃខ្លួន៣០លានផោនជាមួយ Manchester City ផ្ទេរយកខ្សែការពារ Oleksandr Zinchenko។
Zinchenko កីឡាករដែលអាចលេងបានទាំងបម្រើនិងការពារស្លាបបច្ចុប្បន្នកំពុងស្ថិតនៅប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មីនៅសហរដ្ឋអាមេរិកជាមួយ City។ កីឡាករសញ្ជាតិអ៊ុយក្រែនវ័យ២៥ឆ្នាំរំពឹងថានឹងបោះមកកាន់ប្រទេសអង់គ្លេសវិញនៅប៉ុន្មានថ្ងៃខាងមុនដើម្បីបំពេញការផ្ទេរ។
Zinchenko គឺជាកីឡាករដែលលោក Pep Guardiola នាំមកចូលរួមជាមួយ City កាលពីឆ្នាំ២០១៦។ គេធ្លាប់បានជួយក្រុមឈ្នះពាន Premier League ៤ដង FA Cup ម្ដង League Cup ៤ដង និងបង្ហាញខ្លួនបាន១២៨ប្រកួតគិតគ្រប់កម្មវិធី។ Zinchenko នឹងក្លាយជាកីឡាករទីពីរដែលផ្លាស់ពី City មកកាន់ Emirates ក្នុងរដូវក្ដៅនេះ បន្ទាប់ពីការផ្ទេររបស់ Gabriel Jesus ក្នុងតម្លៃខ្លួន៤៥លានផោន៕