photo of Pierre-Emerick Aubameyang
Pierre-Emerick Aubameyang of Borussia Dortmund

យោងតាមការសារព័ត៌មានទូទៅ បានអោយដឹងថាក្លឹប Borussia Dortmund បានយល់ព្រមជាមួយក្រុម កាំភ្លើងធំ Arsenal ក្នុង​ការលក់ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ។ កាលពីសប្តាហ៍មុននាយកកីឡានៃក្រុម Dortmund លោក Michael Zorc បាននិយាយថា ពួកគេនឹងលក់តែខ្សែប្រយុទ្ធរបស់ពួកគេតាមលក្ខខណ្ឌរបស់ពួកគេ ហើយវាហាក់ដូចជាផ្ដល់ក្ដីសង្ឃឹមដល់ក្រុមកាំភ្លើងធំអញ្ចឹង ។

សារសារព័ត៌មាន Dailymail អះអាងថា ក្លឹប Arsenal បានយល់ព្រមលើតម្លៃខ្លួន 55.4 លានផោនជាមួយ ក្លឹប Borussia Dortmund សម្រាប់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ។ កីឡាករសញ្ចាតិ ហ្គាបុងរូបនេះ ជាប្រធាននៃការចាប់អារម្មណ៍យ៉ាងខ្លាំងនៅខែមករានេះ ពីក្លឹបកាំភ្លើងធំ Arsenal ។ គាត់បានចុះកិច្ចសន្យារយៈពេល 3 ឆ្នាំកន្លះ ជាមួយ Arsenal ដែលមានតម្លៃ 180,000 ផោនក្នុងមួយសប្តាហ៍ ហើយទិន្នន័យ​នេះ​ បានធ្វើអោយគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ក្លឹបផងដែរ ។

ប្រភពពី៖ dailymail