​ក្រុម​កាំភ្លើង​ធំ Arsenal ​កំពុង​ត្រៀម​តែងតាំង​លោក Mikel Arteta ​ឱ្យ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​ឱ្យ​បាន​លឿន​បំផុត ​ដើម្បី​ស្រោចស្រង់​ក្លឹប​ឡើង​វិញ។

Mikel Arteta
Mikel Arteta

ថ្នាក់​ដឹក​នាំ​របស់​ក្រុម​កាំភ្លើង​ធំ ​បាន​ជួប​ជាមួយ​អតីត​កីឡាករ​របស់​ខ្លួន​ខាង​លើ​រួច​ហើយ។ ស្រប​ពេល​នៅ​ក្លឹប Manchester City ​វិញ ​លោក Pep ​ក៏​មិន​ហាម​ឃាត់​ប្រសិន​បើ Arteta ​ពិត​ជា​ចង់​ចាកចេញ​ដើម្បី​កសាង​ការងារ​ថ្មី​ផង​ដែរ។ ប្រសិន​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ​ក្រុម​កាំភ្លើង​ធំ​នឹង​ធ្វើ​ការ​ប្រកាស​តែងតាំង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ឱ្យ​ទាន់​ពេល​ប្រកួត​ដ៏​មមាញឹក​នៅ Boxing Day ។

Arteta ​បាន​ចាប់​អាជីព​ជា​គ្រូ​ជំនួយ​ជាមួយ​លោក Pep ​ហើយ​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន។ បច្ចុប្បន្ន​នេះ ​រូបគេ​បាន​ក្លាយ​ជា​ដៃ​ស្ដាំ​របស់ Pep ​ទៅ​ហើយ ​ក្នុង​ការ​ដឹក​នាំ​ក្រុម Man City ​ឱ្យ​ជោគជ័យ​និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​កន្លង​មក៕