Arsenal បានយកឈ្នះ Eintracht Frankfurt លទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាក Europa League
20 Sep 2019 - 15:52:19 SHARE
ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើក្រុម Eintracht Frankfurt កាលពីម្សិលមិញក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាក Europa League របស់គេនារដូវកាលថ្មីនេះ។
សម្រាប់ការប្រកួតយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal បានដាក់យុវជនលេងច្រើន ដើម្បីឱ្យពួកគេមានឱកាសបង្ហាញសមត្ថភាព។ ជាក់ស្ដែង យុវជនកាំភ្លើងធំពិតជាធ្វើបានល្អមែន ដោយអាចទម្លាយសំណាញ់ទីបានដល់ទៅ៣គ្រាប់ឯណោះ នៅទឹកដីក្រុមអាល្លឺម៉ង់។

លោក Emery បាននិយាយក្រោយចប់ការប្រកួតថា៖ “ទម្រង់លេងរបស់ពួកគេយប់មិញពិតជាល្អ ហើយសក្ដិសមក្នុងការទទួលបានជ័យជម្នះនេះ។ Saka បញ្ចប់ទីបានល្អ គាត់មានទំនុកចិត្តលើខ្លួនឯង ជាមួយភាពជឿជាក់ ខ្ញុំគិតថាគាត់នឹងមានអនាគតល្អមិនខាន”៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព