Photo by Wilfried Zaha
Wilfried Zaha has scored two Premier League goals in five matches this season

អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal កំពុងត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ Sanchez ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ក្នុងការដេញថ្លៃជាទឹកប្រាក់ 35 លានផោនសម្រាប់កីឡាករ Wilfried Zaha នៅក្រុម Crystal Palace ។

ក្រុម Eagles បានប្តេជ្ញាថានឹងរក្សាកីឡាករ Wilfried Zaha វ័យ 25 ឆ្នាំរូបនេះនៅលើទឹកដី Selhurst Park ដដែល ប៉ុន្តែពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរូបនេះ ។

Zaha បានវិលត្រឡប់ពីរបួសវិញដើម្បីរកពិន្ទុឱ្យក្រុម Palace នៅលើទឹកដីនៃរដូវកាលនេះជាមួយនឹងជ័យជម្នះលើក្រុមតោខៀវ Chelsea និងការស៊ុតបាល់បញ្ចូលទីចុងក្រោយនៅក្នុងការប្រកួតរបស់ពួកគេជាមួយនឹងក្រុម West Ham ។

ក្រុម Tottenham កំពុងតាមដានការរីកចម្រើនរបស់ Zaha ចាប់តាំងពីវិលត្រឡប់មកកាន់ទីលានវិញពីក្រុម Manchester United ជាអចិន្ត្រៃជិត 3 ឆ្នាំមកហើយ។

ប្រភពពី៖ thesun