យ៉ោងតាមសារព័ត៌មាន BBC ចុះផ្សាយមុននេះបន្ដិចបានឱ្យដឹងថា លោក Arsene Wenger នឹង​ដើរ​ចេញ​ពី​កាំភ្លើង​ធំ​ Arsenal នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្រោយពីចំណាយពេល  22 ឆ្នាំនៅក្លឹបនេះ។

photo of Arsene Wenger
Arsene Wenger គ្រូបង្វឹករបស់ក្លឹប Arsenal

ការ​ចាកចេញ​នេះ​គឺ​មុន​កុងត្រា​មួយ​ឆ្នាំ ពោល​បុរស​សញ្ជាតិ​បារាំង​នៅ​សល់​កិច្ចសន្យាជាមួយ​ឆ្នាំ​ទៀត​ជាមួយ Arsenal។ ​បច្ចុប្បន្ន Wenger កំពុង​ដឹក​នាំ​ក្រុម​ស្ថិត​នៅ​លេខ​៦​​ក្នុង​លីគ និង​អាច​ខ្ទាត​ចេញ​ពី​តារាង​ Top4 ក្នុង​រយៈពេល​ 2​ឆ្នាំ​ជាប់​គ្នា។ បុរស​វ័យ 68​ឆ្នាំ​ធ្លាប់​ជួយ​កាំភ្លើង​ធំ​ឈ្នះ Premier League  3ដង, FA Cup 7ដង។

គ្រូបង្ចឹកសញ្ចាតិបារាំងរូបនេះបាននិយាយថា៖ «បន្ទាប់ពីធើ្វការពិចារណាយ៉ាងហ្មត់ចត់ និងពិភាក្សាជាមួយក្លិប ខ្ញុំគិតថាវាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការចុះចេញពីតំណែងជាគ្រួបង្វឹកនៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្លុំសូមអរគុណចំពោះ ការគោរពស្រឡាញ់ នឹងគាំទ្រខ្ញុំមកដល់ពេលនេះ ក្ដីស្រឡាញ់របស់ខ្ញុំ និងការគាំទ្រក្លឹប គឺស្ថិតនៅលើរូបខ្ញុំជារៀងរហូតមិនថាខ្ញុំនៅទីណាក៏ដោយ »៕

ប្រភពពី៖ BBC