photo of Arsene Wenger
Arsene Wenger

អ្នក​អ្នក​ចាត់​ការ​ក្រុម​កាំភ្លើង​ធំ លោក Wenger ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ត្រលប់​មក​​​ប្រឡូក​ក្នុង​វិស័យ​​បាល់ទាត់​វិញ ​ដោយ​អាច​មាន​តួនាទី​នៅ​ក្នុង​ស្ថាប័ន​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ FIFA ។ លោក អាច​នឹង​ទទួល​តំណែង​​ជា​នាយក​​បច្ចេក​ទេស របស់ FIFA។ នេះ​បើ​យើង​តាម​ការ​ចុះ​ផ្សាយ​របស់ Mirror។

អតីត​អ្នក​ចាត់​ការ​ Arsenal  បាន​ប្រាប់​មិត្ត​រួម​ក្រុម​ថា លោក​​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​​ក្រសោប​យក​តំណែង​​បន្ទាប់​ពី បដិសេធ​ទៅ​​ដឹក​នាំ​ក្លិប​ជា​បន្ត​បន្ទាប់។

Wenger មាន​វ័យ ៦៩ ​​  ឆ្នាំ​​អាច​នឹង​ទទួល​បាន​តំណែង​នា​​ដើម​ខែ កញ្ញា​នេះ ​ពេល​លោក​​ផ្ដល់​បទ​សម្ភាសន៍​ដល់ ​ទូរទស្សន៍​មួយ។ ​​បុរស​សញ្ជាតិ​បារាំង​​​​ ថ្លែង​ថា៖​​«​ខ្ញុំ​អាច​មើល​ឃើញ​ថា​ ​ខ្លួន​ខ្ញុំ​ធ្វើ​ការ​​​សម្រាប់​ក្រុម។​ ខ្ញុំ​ត្រូវ​តែ​និយាយ​ថា ខ្ញុំ​តែង​តែ​ចង់​ទៅ World Cup  ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ធ្វើ​ការ​នៅ​ទី​ដែល​​កីឡាករ​ល្អ​ក្នុង​លោក​លេង​លំដាប់​ពិភព​លោក​»។