លោក Mikel Arteta បានទទួលឱ្យ Bukayo Saka គួរតែមានមោទកភាពលើខ្លួនឯង បន្ទាប់ពីឮដំណឹងថាក្លិប Liverpool ចាប់អារម្មណ៍ចង់ចុះកុងត្រាយករូបគេពីក្រុម Arsenal។

Bukayo Saka នឹង Mikel Arteta
Bukayo Saka នឹង Mikel Arteta

ជាការពិតណាស់ ថ្នាលយុវជនរបស់សាលាបាល់ទាត់ Hale End Academy រូបនេះបានឈ្នះពានរង្វាន់ល្អបំផុតប្រចាំរដូវកាលរបស់ Arsenal នៅរដូវកាលមុនហើយរដូវកាលនេះទៀតសោត រូបគេនៅតែបង្ហាញទម្រង់លេងបានល្អក្រោមការដឹកនាំរបស់លោក Arteta ខណៈ ៨ ប្រកួតចុងក្រោយ រូបគេរកបាន ៥ គ្រាប់ផងដែរ។

នៅពេលគេសួរអំពីពាក្យចចាមអារ៉ាមដែល Liverpool ចាប់អារម្មណ៍ចង់បាន Saka លោក Arteta បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖ “ខ្ញុំគិតថាវាជាដំណឹងមួយដ៏ល្អទៅវិញ នៅពេលអ្នកត្រូវបានគេយកមកជជែកវែកញែកច្រើន ហើយមនុស្សម្នានឹងស្គាល់អ្នកក្នុងនាមជាកីឡាករកាន់តែច្រើន, វាពិតជាការចុះកុងត្រាដ៏ល្អមែនទែន។ ពួកគេគួរតែមានមោទកភាព ព្រោះថាមានន័យថាឥឡូវអ្នកកំពុងធ្វើបានល្អបំផុត”៕