Arteta សុំទោសអ្នកគាំទ្រចំពោះការចាញ់របស់ Arsenal កាលពីយប់មិញ
អ្នកចាត់ករ Mikel Arteta បានចេញមកសុំទោសទៅកាន់អ្នកគាំទ្រ Arsenal បន្ទាប់ពីលោកដឹកនាំក្រុមចាញ់ Crystal Palace ដល់ទៅ ៣-០ ក្នុងក្របខណ្ឌ Premier League។

Arsenal បច្ចុប្បន្នកំពុងតែប្រជែងយកឲ្យបានតំណែងក្រុមកំពូលទាំង៤ដើម្បីមានឱកាសបានទៅលេង Champions League រដូវកាលក្រោយ។ ប៉ុន្តែក្រោយចាញ់ Crystal ពួកគេនៅតែបន្តស្ថិតនៅចំណាត់ថ្នាក់លេង៥ក្នុងតារាងពិន្ទុ Premier League មាន៥៤ពិន្ទុស្មើគ្នាជាមួយក្រុមលេង៤ Spurs ប៉ុន្តែកាំភ្លើងធំនៅសល់មួយប្រកួតក្នុងដៃ។
ក្រោយបរាជ័យដោយសារ Crystal លោក Arteta បានសុំទោសកាន់អ្នកគាំទ្រដែលធ្វើឲ្យពួកគេខកចិត្ត។ លោកបាននិយាយថា វាជារឿងមិនគួរឲ្យជឿសម្រាប់របៀបលេងរបស់ក្រុមកាលពីយប់មិញ។ ក្រុមលេងមិនស៊ីសង្វាក់គ្នា ហើយក្នុងកម្រិតនេះវាពិតជាមិនអាចទទួលយកបាន។
ក្នុងតារាង Premier League បច្ចុប្បន្ន Manchester City កំពុងស្ថិតនៅកំពូលតារាង តាមពីក្រោយមួយពិន្ទុដោយ Liverpool។ Chelsea ឈរនៅលេខ៣គម្លាត៥ពិន្ទុពី Spurs និង Arsenal៕